ដោយ Rima Rani Rabbath ![]() Om saha nāavavatu saha nau bhunaktu saha vīryam karavāvahai tejasvi nāvadhītam astu mā vidvishavahai Om shāntih shāntih shāntih ទទួលយក និងការពារយើងទាំងអស់គ្នា សូមឱ្យចំណេះដឹង និងកម្លាំងរបស់យើងកើនឡើង។ សូមយើងកុំអន់ចិត្តនឹងគ្នាទៅវិញទៅមក។ វិចារណកថា ពី កថា ឧបនិស្ស័យ (Katha Upanishad) ច្រើនឆ្នាំកន្លងទៅហើយមានពេលមួយខ្ញុំបានអង្គុយលាក់ខ្លួនក្រោមតុរបស់ជីតាខ្ញុំ។ តុត្រូវបានក្រាលដោយកម្រាលដ៏ធំមួយហើយគ្របជិតលើជ្រុងទាំងបួន និងធ្លាក់មកដល់ឥដ្ឋ។ វាគឺជាកន្លែងដែលគាត់បានចំណាយពេលយ៉ាងច្រើនទាំងថ្ងៃ និងយប់នៅក្នុងវ័យសិក្សារបស់គាត់ជាមួយសៀបភៅទាំងនោះ។ សៀវភៅនៅគ្រប់ទីកន្លែងទាំងអស់ទាំងខាងលើ ខាងក្រោម។ សៀវភៅត្រូវបានតម្រៀបជាជួរទាំងនៅលើធ្នើរសៀវភៅ និងនៅលើកម្រាលឥដ្ឋ។ សៀវភៅទាំងនេះបានបំភិតបំភ័យខ្ញុំ មិនមែនដោយសារតែវាក្រាស់ពេក ឬក៍ដោយសារតែពួកវាភាគច្រើនជាអត្ថបទច្បាប់ទេ (ជីតារបស់ខ្ញុំគឺជាចៅក្រម)ប៉ុន្តែនៅក្នុងទិដ្ឋភាពនៅពីក្រោយគឺការភ័យខ្លាចដែលខ្ញុំមិនអាចវាស់វែងបានតាមគោលដៅ និងសេចក្តីប្រាថ្នាដែលមាននៅក្នុងអត្ថបទទាំងនោះ។
ពាក្យសំស្ក្រឹត សាស្រ្ដា (śāstra) មកពីពាក្យ សាស (sās) ដែលមានន័យថា បង្រៀន, ណែនាំ, ប្រៀនប្រដៅ។ សាស្រ្ដា (Shāstra) ត្រូវបានគេឲ្យនិយមន័យថា ជាការណែនាំ ច្បាប់ក្បូន សៀវភៅ ការងាររបស់ អ្នកជំនាញ, គម្ពីរ។ សាស្រ្ដា (śāstra) គឺជាការសិក្សាពីគម្ពីរ បុរាណ ដូចជាភាសាសំស្ក្រឹតជាដើម។ សៀវភៅសិក្សាគម្ពីរ និងក្បួនច្បាប់នានា ពេលខ្លះមិនអាចចែកចាយមកដល់យើងទាំងអស់គ្នា។ ការណែនាំ នៅក្នុងនោះ សៀវភៅទាំងនោះ អាចមើលទៅឆ្ងាយពី ជីវិតប្រចាំថ្ងៃរបស់យើង។ រឿងដែលយើងអានអំពីបុគ្គលបរិសុទ្ធ និងអ្នកប្រាជ្ញាដែលយើងបានឮពីគ្រូបង្រៀន ហាក់ដូចជាបង្ហាញថា ពួកគេមិនដែលមានគំនិតអាក្រក់ ឬគំនិតព្យាបាទ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវិត ដ៏ទៃឡើយ។ ពេលអានអត្ថបទទាំងនេះ យើងអាចសួរខ្លួនឯងថា តើនេះនៅក្នុងវាលវដ្ដសង្សារបស់ខ្ញុំឬ? តើវាអាចធ្វើទៅរួចទេសម្រាប់ខ្ញុំដើម្បីក្លាយជាបុគ្គលបរិសុទ្ធ? ការឆ្លើយតបភ្លាមៗ ពីក្នុងចិត្តរបស់យើងទំនងជា គ្មានផ្លូវទេ។ នោះមិនមែនសម្រាប់ខ្ញុំទេ! ប៉ុន្តែអ្វីដែល សាស្រ្ដា ចង្អុលបង្ហាញគឺសក្តានុពលរបស់យើង។ វា រំលឹកយើងថា ពីកំណើត យើងទាំងអស់គ្នាមានសមត្ថភាពក្នុងការ ចែករំលែក និងសេចក្ដីមេត្តា ដែលបំណងប្រាថ្នាស៊ីជម្រៅបំផុតរបស់យើងគឺចង់រស់នៅតាមរបៀបដែលលើកតម្កើន ជីវិតអ្នកដទៃ។ ពួកគេរំលឹកយើងថា រឿងទាំងនេះគឺអាចកើតឡើងបាន! គ្រប់ស្ថានភាព គ្រប់កាលៈទេសៈ និងរាល់ទំនាក់ទំនងអាចបង្ហាញយើងនូវអ្វីមួយអំពីយោគៈ អំពីភាពអាស្រ័យគ្នាទៅវិញទៅមក និងអំពីអន្តរភាព។ ជាឧទាហរណ៍ ខ្យល់ដែលយើងដកដង្ហើមត្រូវបានបន្សុទ្ធ ដោយសារដើមឈើ ដែលមានន័យថាយើង និងដើមឈើ "មានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក" ។ ទោះបីជាស្ថិតក្នុងពេលបិទខ្ទប់ ការពាក់ម៉ាស គម្លាតសង្គម និងវិធីផ្សេងៗដែលយើងត្រូវបានណែនាំដើម្បីការពារគ្នាទៅវិញទៅមកក៏ដោយ ក៏យើងទាំងអស់គ្នានៅតែដកដង្ហើមស្រូបយកខ្យល់តែមួយដូចគ្នា។ នៅពេលដែលយើងចាប់ឥន្ទធនូនៅលើមេឃ ការសាយភាយនោះកើតឡើង ដោយសារតែមូលហេតុ និងលក្ខខណ្ឌមួយចំនួនដែលកើតឡើង ជាមួយគ្នា ពន្លឺព្រះអាទិត្យ និងភ្លៀង។ នេះជាច្បាប់នៃហេតុ និងផលក្នុងអំពើ ដែលជាការបង្រៀនអំពីហេតុ និង ផលដែលផ្តល់ជូនយើងតាមរយៈខ្សែកោងធ្នូចម្រុះពណ៌នៅលើមេឃ។ អ្វីៗគឺប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ហើយរឿងទាំងនោះជាការពិត ប៉ុន្តែការពិតអាចមើលឃើញបានលុះត្រាតែយើងត្រៀមខ្លួនដើម្បីមើលវា។ សាស្រ្ដា អាចនាំឱ្យយើងត្រៀមខ្លួនជាស្រេចដើម្បីមើលឃើញវា។ យោងតាមប្រពៃណីនៃយោគៈ យើងត្រូវបានអញ្ជើញមិនគ្រាន់តែឱ្យជឿនូវអ្វីដែលយើងឮនោះទេ ប៉ុន្តែដើម្បីស្វែងរកបទពិសោធន៍ផ្ទាល់របស់យើង។ មានវិធីបីយ៉ាងក្នុងការទទួលបានចំណេះដឹងយោងទៅតាម លោកគ្រូ ប៉ាតានជាលី (Master Patanjali )ដូចដែលបានបង្ហាញនៅក្នុង សៀវភៅយោគៈសូត្រា ១.៧ ។ ការយល់ឃើញ ព្រាត្យាក្សា (Pratyaksha) គឺដំបូងគេបង្អស់ - នៅពេលដែលចំណេះដឹងត្រឹមត្រូវត្រូវបានដកចេញពីអ្វីដែលជាទស្សន, ការមើលឃើញឬដឹងជាមុន, នៅមុនពេលដែល ភ្នែករបស់យើងមើលឃើញ ('aksh' មានន័យថាភ្នែក, ការមើលឃើញ, ជ្រៀតចូល ។ មធ្យោបាយដ៏ត្រឹមត្រូវទីពីរនៃការទទួលបានចំណេះដឹងគឺតាមរយៈការសន្និដ្ឋានឬការវែកញែក អនូមានា(anumāna)។ ទី៣ គឺជាចំណេះដឹងដែលនាំមករកយើងពីប្រភពដែលអាចទុកចិត្តបាន អហ្គាមា (āgāma) ពីអ្នកជំនាញដែលមានការគោរព មិនថាជាអ្នកជំនាញខាងវោហា (ឧ. បុគ្គលដែលគួរឱ្យគោរព អ្នកជំនាញក្នុងវិស័យរបស់ពួកគេ ដែលមានចំណេះដឹងច្បាស់លាស់) ឬអត្ថបទដែលមានកម្មសិទ្ធិបញ្ញាជាលាយលក្ខណ៍អក្សរដូចជា សាស្រ្ដា (śāstra)។ សាស្រ្ដា (śāstra) គឺជាគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំងប្រាំនៃ Jivamukti Yoga ជីវាមុគទី យោគៈ ដែលជាសសរស្តម្ភដែលបង្កើតមកជាមូលដ្ឋានគ្រឹះនៃវិធីសាស្ត្រដែលបង្កើតឡើងដោយ អ្នកគ្រូ ស៊ារ៉ុន ហ្គាននុន និង លោកគ្រូ ដេវីត លៃហ្វ (Sharon Gannon and David Life)។ អត្ថបទ ការបង្រៀន និងការណែនាំត្រូវបាន បង្រៀនពីមួយជំនាន់ទៅមួយជំនាន់ ដែលជាទង្វើនៃចិត្តសប្បុរសដោយ អ្នកដែលបានផ្ដល់បទពិសោធន៍ និងបង្រៀនពួកគេ។ ការបង្រៀនទាំងនេះត្រូវបានសរសេរនៅលើស្លឹករឹត លើរមូរ papyrus (បាពីឬស) បន្ទះក្រមួន បន្ទះស្មូនដែលខូច និងសូម្បីតែនៅលើជញ្ជាំងរូងភ្នំ ដោយសង្ឃឹមថា អ្វីដែលបានរៀន បទពិសោធន៍ ត្រូវបានលាតត្រដាង នឹងអាចរក្សាទុកបាន និងមានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ។ ការបង្រៀនអំពីដួងព្រលឹងច្រើនតែ ពិបាកយល់នៅពេលដែលយើងបានឮវាជាលើកដំបូង លើកទីពីរ ឬលើកទីបី។ ពេលខ្លះ យើងត្រូវផ្លាស់ប្តូររបៀបដែលយើងស្តាប់ ការបង្រៀន ដោយមើលពីជ្រុងមួយផ្សេងទៀត។ ការវឹកហាត់ក្បាច់ (ansana) ប្រៀបដូចជាការដែលកំពុងមើលថែទាំដីដែលនឹងទទួលបានគ្រាប់ពូជ សម្រាប់ការបង្រៀន។ ពេលយើងដើរចូលកន្លែងវឹកហាត់ ពួកយើងនាំមកជាមួយយើងច្រើនណាស់។ យើងប្រហែលជាមិនអាចទទួលបាននូវចំណេះដឹងដែលបានចែករំលែកក្នុងខណៈពេលនោះ ប៉ុន្តែយើងអាចច្រៀងសំឡេងសាមញ្ញដូចជា អូម (OM) ឬ ធម៌ដែលនឹងជួយយើង នៅក្នុងការតម្កល់នៃចិត្ត និងពង្រឹងសាមគ្គីភាពជាធ្លុងមួយ។ បន្ទាប់ពីការអនុវត្ត ក្បាច់ បទពិសោធន៍នៃការបង្រៀនរបស់យើងអាចឲ្យយើងរួចផុតពីការគ្របដណ្ដប់នៃគំនិត ដែលអនុញ្ញាតឱ្យយើងរកឃើញអ្វីមួយដែលយើងមិនធ្លាប់បានដឹង និងឃើញពីមុនមក។ សាស្រ្ដា (śāstras) ដែលត្រូវបានបង្កើតមកមិនមែនដើម្បីបំភិតបំភ័យយើងឬបញ្ឈប់យើងទេ ផ្ទុយទៅវិញ ពួកវាត្រូវបានគេចាត់ទុកថាជាដៃគូដែលមានគោលបំណងបង្កើតការចែករំលែកសម្រាប់បទពិសោធផ្ទាល់ដោយស្មោះត្រង់។ នៅពេលដែលបានផ្ទៀងផ្ទាត់នៅក្នុងបទពិសោធន៍ផ្ទាល់ខ្លួនរបស់យើង យើងបានរកឃើញថា សាស្រ្ដា (śāstra)កំពុងឆ្លុះបញ្ចាំងពីអារម្មណ៍របស់យើងផ្ទាល់ក្នុងការដឹង។ រាប់ពីសាស្រ្ដា (śāstras) ទៅក្បាច់ពីចិត្តដល់រូបកាយ គឺយើងត្រូវបានអញ្ជើញជាបន្តបន្ទាប់ដើម្បីបណ្តុះសមត្ថភាពពីកំណើតរបស់យើងដើម្បីទទួលបានការជូនដំណឹងដោយជីវិតប្រចាំថ្ងៃរបស់យើង។
1 Comment
29/10/2022 01:15:31 am
Toward building court cup picture city skin data.
Reply
Leave a Reply. |
AuthorAZAHAR Cambodia Archives
January 2023
Categories |