AZAHAR Cambodia
  • HOME
    • What we do
    • About Us
  • SCHEDULE
    • CLASS DESCRIPTION
    • PRIVATE CLASS
    • PRICE
    • SAFETY ON THE MAT
  • TEACHERS
  • EVENTS
  • TRAININGS
  • PROGRAM
    • PARTNERSHIP
  • BLOG

Where the Heart Is

home
Find Out

វីនញ៉ាសា  ក្រាមា៖ តំណើរជាមួយធម្មជាតិ

3/10/2022

0 Comments

 
ដោយ Jessica Stickler
Picture
ॐ सर्वमङ्गलमङ्गल्ये शिवे सर्वाथ साधिके ।
शरण्ये त्र्यम्भके गौरि नारायणि नमोऽस्तु ते ॥

om sarva maṇgala-māṇgalye śive sarvātha-sādhike
śaraṇye tryambake gauri nārāyaṇi namostu te

យើងខ្ញុំសូមធ្វើការគោរព និងគរវកិច្ចដល់ព្រះម៉ែ (Narayani) ដែលអ្នកជាមាតានៅក្នុងចំណោមអ្វីៗ គ្រប់យ៉ាងដែលល្អ។ បពិត្រព្រះមាតាដ៏ចំរើន ព្រះអង្គ​គឺជាអ្នក​សម្រេច​នូវ​បំណង ទាំងឡាយ អ្នកបានផ្តល់ជាទីពឹង ទីជំរក​ ដល់ពពួកជន ទាំងឡាយ ដែលជ្រះថ្លាដល់ព្រះអង្គ។​ ព្រះអង្គ​ ជាអ្នក​មាន​ភ្នែកបី ដ៏រុងរឿង។
​​​​​​​​​​​​​Durga Saptashati, Chapter 11 

​ ក្បាច់ —  āsanas​ និង លំដាប់នៃការផ្លាស់ប្តូរ​​​​​ ​វារួមចញ្ចូលគ្នាជាថ្លុងតែមួយ ជាមួយនឹងខ្យល់ដង្ហើម​​ និង ចេតនា​ ខ្លួនរបស់យើងនិងមានភាពសមស្រមគ្នា​ និងការបន្ត​មានលំហូរ ជាចង្វាក់​ដោយមិនមាន​អ្វីរំខាន ទៅហ្នឹងសកលលោក។ - SG
វីនញ៉ាសា— Vinyāsa​៖ គឺជាចលនាសមាធិដោយមានរួមបញ្ចូលពីធាតុទាំង ៥ ចេតនា ក្រសែភ្នែក ខ្យល់ដង្ហើម ចលនា និងការប្រើប្រាស់សាច់ដុំអាងត្រគៀគ (សាច់ដុះខ្ចិប) ពេលហ្វឹកហាត់រួមគ្នា ពេលនោះថាមពលដ៏ពិសេសនិងរុញច្រានកើនឡើង។ សម្របសម្រួល ធាតុផ្សំទាំង៥​ក្នុងការហ្វឹកហាត់​​ឲ្យបានស៊ីសង្វាក់គ្នា យើងនិងអាចទទួលបានបទពិសោធន៏យោគៈ។ ប្រៀបបានទៅហ្នឹង ដូរតន្ត្រី ហើយ​​ វីនញ៉ាសា គឺជាបទពិសោធន៏ស្តិតនៅក្នុងខណពេលនោះឯង។
ដង្ហើម— Ujjāyī​  អនុញាត្តិឲ្យយើងដឹងសំលេងបានតាមរយៈ រាងកាយ ដោយការយកចិត្តទុកដាក់ស្តាប់របស់យើង៖ វាក៏ជាការកំណត់ជាចង្វាក់ និងពេលវេលាផងដែរ​។ តាមរយៈការហ្វឹកហាត់ក្បាច់ឲ្យបានត្រូវចង្វាក់​និងពេលវេលា​​ យើងក៏រដ្តំទៅ ច្បាស់ទៅ ទៅតាមលំហូរ ប្រៀបបាននឹងខ្សែជីវិត។ ចង្វាក់ដង្ហើមប្រៀបបាននិងតន្ត្រីវាស់ស្ទង់ ឬ metronome ដូចជាលំហូរនៃចលនាក្បាច់ ដូចចង្វាក់តន្ត្រី ក្នុងដំណើរឆ្លងកាត់ពេលវេលា ជាតំបូងពួកយើងត្រូវតែស្ទាត់ជំនាញលើពេលវេលា យើងត្រូវតែក្លាយជាតន្ត្រី​។ Sharon Gannon
ថ្វាយបង្គំព្រះអាទិត្យ — Surya namaskār  ជាធម្មតាត្រូវបានអនុវត្តដោយចលនាយ៉ាងរលូនតាមរយៈ ក្បាច់ (āsana) ជាបន្តបន្ទាប់ និងជាដង្ហើមថេរ ដែលចលនានីមួយៗទទួលបានដង្ហើមស្មើគ្នា។ ខ្យល់ដង្ហើម និងរាងកាយរួមគ្នាបង្កើតជាតន្ត្រីមួយ។ “យោគៈគឺដូចជាតន្ត្រី៖ ចង្វាក់នៃរាងកាយ ភ្លេងនៃចិត្ត និងភាពសុខដុមរមនានៃព្រលឹងបង្កើតជាបទភ្លេងនៃជីវិត។ — BKS Iyengar
ការអនុវត្ត វីញ៉ាសា​​​ -- Vinyāsa ជួនកាលត្រូវបានគេហៅថា "សមាធិដែលមានចលនា" ។ មិន​ដូច​ជាការ​អង្គុយ​ដែល​ផ្ដោត​ទៅ​លើ​វត្ថុ​តែ​មួយ​នោះ​ទេ ក្នុង Vinyāsa​យើង​គឺ​ពិត​ជា​ផ្ដោត​ទៅ​លើ​ពេល​ដែល​កំពុង​រលត់​ទៅ​ក្នុង​បច្ចុប្បន្ន​កាល (kṣaṇa) — សមាធិ​តាម​ពេលវេលា​ខ្លួន​ឯង។
មើល--The dṛṣṭi/​​​​gaze ក្រសែភ្លែកផ្លាស់ទីដោយការយកចិត្តទុកដាក់របស់យើង ការយកចិត្តទុកដាក់តែមួយគត់ របស់យើងធ្វើតាមលំហូរនៃពេលវេលាតាមរយៈប្រភេទនៃសកម្មភាពរបស់យើង។ គិតអំពីខ្សែភាពយន្តដែរពេលវេលាដើរឆ្លងកាត់យឺតៗ ដែលដូចជាការបង្ហាញពីការវិវឌ្ឍន៍នៃផ្ការីកទាំងមូល ដោយសារតែពេលវេលាកន្លងផុតទៅ យើងអាចឃើញពីរបៀបដែលរាល់ពេលដែលនាំទៅដល់ចំនុចបន្ទាប់ក្នុងលំដាប់ដែល មិនមានការបែកបាក់(ទៅដោយរលូន)។ " យោគៈគឺស្ថិតនៅក្នុងចន្លោះនៃការផ្លាស់ប្តូរ" ។  
David Life បានសិក្សាអំពីធម្មជាតិនៃការផ្លាស់ប្តូរតាមរបៀបនេះ យើងក៏អាចនឹងអាចឃើញនូវអ្វីដែលមិនផ្លាស់ប្តូរ និងអស់កល្បជានិច្ច។ នៅពេលដែលយើងអនុវត្ត vinyāsa krama យើងកំពុងធ្វើដំណើរឆ្លងកាត់លំហ ហើយសង្កេតមើលឃើញអ្វីៗទាំងអស់ដែលកំពុងផ្លាស់ប្តូរ រាងកាយ ចិត្ត បរិស្ថាន។ ដើម្បី​យល់​ឃើញ​នូវ​អ្វី​ដែល​មិន​ប្រែ​ប្រួល​នោះ គឺជា​ខ្លួន​​អស់កល្ប​ជា​និរន្តរ៍ ជាអមតៈ​​(មិនត្រឡប់/ មិនប្រែប្រួល) Brahman​។
ការអនុវត្តក៏ផ្តល់ការយល់ដឹងអំពីធម្មជាតិនៃហេតុ និងផល ចលនាគឺជាការសិក្សាអំពីរបៀបដែលយើងប្រព្រឹត្តក្នុងលោក។ Krishna បានរំឭក Arjuna ថាការសិក្សាអំពីសកម្មភាពដ៏ឈ្លាសវៃ (និងភាពអសកម្មប្រកបដោយប្រាជ្ញា) គឺជាបេសកកម្មយោគៈ។ ការសិក្សាពីរបៀបដែលគំនិតក្លាយជាពាក្យ ក្លាយជាសកម្មភាព ក្លាយជាទម្លាប់ នោះវាអនុញ្ញាតឱ្យយើងបានអង្កេតខ្លួនឯងនៅក្នុងទំនាក់ទំនងជាមួយអ្នកដទៃ។ តាមរយៈការយល់ដឹងថាតើការលើកទឹកចិត្តរបស់យើងមកពីណា និងរបៀបដែលការរើសអើង និងចំណូលចិត្តរបស់យើងមានឥទ្ធិពលលើសកម្មភាពរបស់យើង យើងបង្កើនការយល់ដឹង និងការយល់ចិត្ត របស់យើងចំពោះអ្នកដ៏ទៃ ក៏ដូចជាបង្កើនទំនោររបស់យើងក្នុងការធ្វើសកម្មភាពប្រកបដោយមេត្តាចិត្ត នៅក្នុងពិភពលោក។
 
បច្ចុប្បន្ន ក៏មានការសិក្សាដែលបង្ហាញថា នៅពេលដែលយើងផ្លាស់ទីដោយឯកឯង អារម្មណ៍នៃការភ្ជាប់គ្នា និងកម្មសិទ្ធិរបស់យើងកើនឡើង ក៏ដូចជាទំនោររបស់យើងក្នុងការធ្វើសកម្មភាពប្រកបដោយមេត្តាចិត្ត។
ការអនុវត្តដោយស៊ីសង្វាក់នៃ mūla bandha និងភ្ជាប់សមាសធាតុផ្សេងទៀតជាមួយគ្នា សមាធាតុទាំងអស់និងកើនថាមពលដ៏ខ្លាំងក្លា ហើយបញ្ជូនវាទៅក្នុងទិសដៅ ដូចជាចរន្តថាពល ដែលរត់ឆ្លងក្នុងខ្សែកាបអុបទិក ផ្លាស់ទីថាមពលក្នុងទិសដៅប្រមូលផ្តុំមួយ។ mula bandha រៀបចំនិងដឹកនាំថាមពលនៃសមាសធាតុទាំងប្រាំនៃ vinyasa ។ Dṛṣṭi ការ​សម្លឹង​មើល​ក៏​ទាក់ទង​នឹង​ការ​និមិត្ត​របស់​យើង ដើម្បីឃើញព្រះនៅគ្រប់ទីកន្លែង/សេចក្តីល្អបរិសុទ្ធ។ ការតាំងចិត្តខ្ពស់ ការលះបង់ សេចក្តីស្រឡាញ់ និងការអង្កេតខ្លួនឯង ដើម្បីយល់ពីទំនាក់ទំនងរវាងគ្នា និងគ្នារបស់យើង លើកកំពស់ការអនុវត្តពីប្រភេទ/ស៊េរីនៃចលនាពិភពលោកទៅជាបទពិសោធន៍ដែលមិនអាចពិពណ៌នាបាន​ដូចជាកំណត់ត្រានៅលើទំព័រមិនអាចបង្ហាញពីអារម្មណ៍នៃតន្ត្រីបានទេ មានតែកំណត់ចំណាំនៅក្នុង ការរួមផ្សំជាមួយនឹងឧបករណ៍ តន្ត្រីករ និងទេពកោសល្យ នៃវិញ្ញាណ ប៉ុណ្ណោះ។
0 Comments



Leave a Reply.

    Author

    AZAHAR Cambodia

    Archives

    January 2023
    November 2022
    October 2022
    September 2022
    August 2022
    July 2022
    June 2022
    April 2022

    Categories

    All

    RSS Feed

Powered by Create your own unique website with customizable templates.
  • HOME
    • What we do
    • About Us
  • SCHEDULE
    • CLASS DESCRIPTION
    • PRIVATE CLASS
    • PRICE
    • SAFETY ON THE MAT
  • TEACHERS
  • EVENTS
  • TRAININGS
  • PROGRAM
    • PARTNERSHIP
  • BLOG