![]() hare kṛṣṇa hare kṛṣṇa kṛṣṇa kṛṣṇa hare hare hare rāma hare rāma rāma rāma hare hare រ៉ាថាហៅក្រឹស្ណ:ថា "អ្នកដែលបានចាប់យកបេះដូង គំនិត រូបកាយ និងព្រលឹងរបស់ខ្ញុំ អ្វីគ្រប់យ៉ាងរបស់ខ្ញុំ និងអ្វីៗទាំងអស់របស់ខ្ញុំ។ ក្រឹស្ណ:ហៅរ៉ាដ្ធាថា ជាមនុស្សដែលជាទីស្រឡាញ់របស់គាត់ហើយឈ្មោះ រ៉ាមា មានន័យថា"ម្ចាស់ក្សត្រីរបស់ខ្ញុំ ឬ សេចក្តីរីករាយរបស់ខ្ញុំ។ នេះគឺជាការសន្ទនា សេចក្ដីស្នេហារវាងដួងព្រលឹងរ៉ាដ្ធា និងព្រះក្រឹស្ណ:។ ដកស្រង់ចេញពី The Kālį Santaraṇa Upaniṣad (ម៉ានត្រា ព្យាង្គទី ៣២) នៅក្នុងទំនៀមទម្លាប់ជីវ៉ាមុគទី បាកទី ឬ ការបូជាគឺជាធាតុសំខាន់នៅ គ្រប់ថ្នាក់ជីវ៉ាមុគទីទាំងអស់ ពីព្រោះប្រសិនបើយើងមិនផ្តោតអារម្មណ៍ទៅលើអ្វីមួយដែលខ្ពស់ជាងយើង ឬផ្តោតទៅលើថាមពលដ៏ខ្ពង់ខ្ពស់ណាមួយនោះទេ យើងប្រហែលជាត្រូវបានបញ្ចប់ដោយការគោរពថ្វាយបង្គំរាល់បញ្ហានាៗ នៅក្នុងពិភពលោកយើងនេះ ដែលមានដូចជាមហិច្ឆតា សេចក្ដីលោភលន់ ភាពឥតប្រយោជន៍ ភាពក្រអឺតក្រទមឬ ភាពអសន្តិសុខនៅក្នុងការអនុវត្តរបស់យើង និងទទួលយកទម្រង់បញ្ហាទាំងនោះតាមពេលវេលា។ ការបូជាមានន័យថា សេចក្តីស្រឡាញ់ ភក្តីភាព និងការសាទរចំពោះភាពខ្ពង់ខ្ពស់។ បើគ្មានការបូជាទេ ទំនងជាអ្នកនឹងមិនអានអត្ថបទនេះទេ ហើយខ្ញុំក៏ប្រហែលជាមិនអាចសរសេរវាបានដែរ។ បើគ្មានការបូជា យើងទាំងអស់គ្នាប្រហែលជាបញ្ឈប់ការអនុវត្តខាងផ្នែកដួងព្រលឹង បន្ទាប់ពី "ដំណាក់កាលក្រេបទឹកឃ្មុំ" នៅពេលដែលជង្គង់ និងចង្កេះចាប់ផ្តើមឈឺ ហើយនិង អារម្មណ៍រីករាយបន្ទាប់ពីការអនុវត្តកាន់តែស្រាលទៅៗ។ តើនេះគឺជាអ្វីដែលធ្វើឲ្យយើងនៅតែបន្តដំណើរទៅមុខទៀតពិតដែលឬទេ? តើអ្វីទៅដែលធ្វើឲ្យយើងក្រោកឡើង លាកម្រាលម៉ាត និងបត់ភួយសមាធិរបស់យើង?
ការថ្វាយបង្គំនឹងនាំយើងខិតទៅជិតគោលដៅនៃការបូជារបស់យើង។ រាល់ពេលដែលយើងដាក់ការតាំងចិត្តរបស់យើង មុនការអនុវត្តចាប់ផ្ដើម វាដូចជាការដាក់បញ្ចូលគោលដៅទៅក្នុងប្រព័ន្ធចង្អុលទិសដៅ។ ផ្ទុយទៅវិញ ប្រសិនបើយើងមិនដាក់គោលដៅនោះទេ យើងទំនងជានឹងបញ្ចប់នៅកន្លែងដែលយើងមិនចង់ទៅ។ នៅពេលដែលយើងបានដាក់គោលដៅរបស់យើងនៅក្នុងប្រព័ន្ធចង្អុលទិសដៅ ទីមួយគឺចាំបាច់៖ ទទួលស្គាល់ថាយើងមិនដឹងផ្លូវដោយខ្លួនឯងនោះទេ (ភាពដាក់ខ្លួន) និងទីពីរ: ការមានការទុកចិត្ត គ្រប់គ្រាន់ដើម្បីអនុញ្ញាតឱ្យខ្លួនយើងត្រូវបានដឹកនាំ។ នៅក្នុងការអនុវត្តខាងដួងព្រលឹង កម្លាំងដែលកំពុងដឹកនាំផ្លូវរបស់យើងគឺព្រះ ឬទម្រង់ផ្សេងទៀតនៃថាមពលដ៏ខ្ពង់ខ្ពស់ដែលនឹងក្លាយជាបង្គោលដួងព្រលឹងរបស់យើង ដែលទាញយើងឆ្ពោះទៅរកការអនុវត្ត ហើយជាលទ្ធផលខ្លួនយើង។ ប៉ុន្តែការអនុញ្ញាតឱ្យមានការបង្រៀនណែនាំ ឬ ការសុំឲ្យមានការបង្រៀនណែនាំ គឺតម្រូវឲ្យមាន ការបន្ទាបខ្លួន ការទទួលស្គាល់នៃការមិនដឹងមិនយល់ មានជំនឿ ឬការជឿទុកចិត្តលើអ្វីមួយដែលយើងប្រហែលជាមិនយល់ដោយបញ្ញា និងការបូជាសមត្ថភាពដើម្បីបន្តរនៅលើផ្លូវនេះ ទោះបីជាវាទាមទារការខិតខំប្រឹងប្រែងក៏ដោយ។ រូបរាងកាយរបស់មនុស្សតែងតែមានរូបរាងដូចអ្វីដែលវាបានស្នើរសុំឱ្យធ្វើនៅក្នុងជីវិតរបស់វា៖ ជើងអ្នករាំរបាំបាឡេនឹងមានរាងដូចស្បែកជើងកវែង ករបស់អ្នកលេងវីយូឡុងអាចផ្អែកទៅផ្នែកដែលគាត់កាន់ឧបករណ៍នេះ ដៃរបស់ជាងចម្លាក់ប្រហែលជាមានសភាពក្រើម។ ដូចជារូបកាយរបស់យើងបង្កើតជាទម្រង់មួយដែលយើងភាគច្រើនកំពុងប្រើប្រាស់វា ហើយចិត្តនិងព្រលឹងក៏ដូចគ្នាដែរ។ សកម្មភាពរបស់យើងបង្កើតរូបរាងកាយរបស់យើង ហើយអារម្មណ៍របស់យើងនឹងបញ្ចេញនៅលើមុខរបស់យើង។ យើងប្រៀបបាននឹងថ្ម ដែលសឹករីករិលដោយសាទឹកក្នុងរយៈពេលយូរ អ្វីក៏ដោយដែលយើងគោលរពយូៗទៅ វានឹងក្លាយជាខ្លួនយើង តាមពេលវេលាមានន័យថាបើយើងលះបង់ខ្លួនយើងដើម្បីគោរពបូជាដ៏ខ្ពង់ខ្ពស់ ព្រះដ៏អស្ចារ្យ ឬសេចក្ដីស្រឡាញ់ នោះយើងនឹងកាន់តែក្លាយទៅជាបុគ្គលដ៏ខ្ពង់ខ្ពស់ ព្រះដ៏អស្ចារ្យ ឬសេចក្ដីស្រឡាញ់នោះ។ ការគោរពបូជាគឺជាការអនុវត្តជាប្រចាំ ហើយការអនុវត្តនេះធ្វើឡើងរាប់មិនអស់ជាមួយសេចក្ដីស្រលាញ់យ៉ាងធំធេង និង ការបូជាតាមដែលអាចធ្វើបាននៅពេលនេះ។ ការបូជាវាមិនទទួលដឹងពីសេចក្ដីធុញទ្រាន់ ឬសេចក្ដីក្នុងអារម្មណ៍, មិនខ្វល់ថាធ្វើដដែលៗញឹកញាប់ប៉ុនណា។ ការបូជានឹងតែងតែនាំមកនូវភាពអស្ចរ្រ ដដែលៗដូចគ្នាទៅនឹងសកម្មភាពដែលយើងធ្វើលើកដំបូង ឬលើកចុងក្រោយ ដូចដែល ផាតមាជីនិយាយថា "អ្វីៗក៏អាចកើតឡើងបានដែល នៅពេលដែលយើងធ្វើវាជាមួយសេចក្ដីស្រលាញ់" ការបូជាគឺជាសេចក្តីស្រឡាញ់ដ៏អស្ចារ្យបំផុតហើយវាពិតជាធ្វើឱ្យអ្វីៗអាចកើតឡើងបានទាំងអស់ ផ្ទុយទៅវិញប្រសិនបើអ្នកមានសេច ក្ដីស្រឡាញ់តិចតួច មានរឿងតិចតួចប៉ុណ្ណោះដែលអាចកើងឡើង ដោយក្ដីស្រឡាញ់តិចតួច ការអនុត្តខាងផ្នែកដួងព្រលឹង នឹងចាកឆ្ងាយនៅពេលដែលពួកគេជួបសេចក្ដីលំបាកនៅពេលចាប់ផ្ដើមដំបូង។ ការអនុវត្តដោយគ្មានការបូជាគឺដូចជាចង្កៀងដែលគ្មានប្រេង។ វានឹងមិនស្ថិតស្ថេរទេ ហើយវានឹងគ្មានពន្លឺអ្វីឡើយ។ មហាម៉ាន់ត្រាគឺជាបទចម្រៀងស្នេហាចំពោះព្រះ ហើយវាត្រូវបានថ្វាយបង្គំក្នុងទម្រង់ដ៏សប្បាយរីករាយបំផុត។ នៅពេលដែលយើងមានការបូជាខ្លួនយើងយ៉ាងពេញលេញក្នុងការសូត្រម៉ាន់ត្រា ខ្លួនយើងផ្ទាល់នឹងភ្ជាប់ទៅរកសេចក្តីស្រឡាញ់ ចងចាំពីគុណសម្បត្ដិរបស់វា ហើយបង្កើតនូវស្ថានភាពអារម្មណ៍របស់វា យើងនឹងក្លាយជាស្រលាញ់ដោយខ្លួនឯង។ ដោយការច្រៀងព្រះនាមរបស់ទេវៈយើងនឹងរលឹកដល់ធម្នជាតិរបស់ខ្លួនយើង។ សេចក្ដីប៉ងប្រាថ្នា ដែលលេចចេញជារំញ័រ តាមរយៈម៉ាន់ត្រានេះ នឹងក្លាយជាខ្លួនរបស់យើងតែមួយនៅពេលដែលយើងសូត្រម៉ាន់ត្រានេះ ហើយដួងព្រលឹងរបស់យើងនឹងចងចាំនូវសេចក្តីប្រាថ្នាដែលចង់រួបរួមជាមួយនឹងទេវឬធម្នជាតិរបស់ខ្លួនយើងដ៏ល្អក្រៃលែងរបស់វា។ ការបូជាមានច្រើនទំរុង៖ វាអាចមានភាពរីករា ដូចជាការសូត្រមហាម៉ាន់ត្រាទាំងថ្ងៃទាំងយប់ ប៉ុន្តែវាក៏អាចមានភាពស្ងប់ស្ងាត់ និងភាពស្និទ្ធស្នាល។ វាអាចមានសភាពតូចតាច ដូចជាការឱនក្បាលឆ្ពោះទៅបេះដូង ដើម្បីរំលឹកដល់ព្រះ ឬគ្រូ មុនពេលយើងហាត់ក្បាច់សំពះព្រះអាទិត្យ។ ការបូជាវាអាចមើលមិនឃើញនឹងភ្នែក ដូចជាការសម្អាតទីកន្លែងសការៈបូជាជាដើម។ ពេលខ្លះការគោរពបូជាអាចជាការយកអ្វីដែលគ្រូរបស់យើងបានបង្រៀនមកអនុវត្ត។ ការបូជារបស់យើងអាចនឹងមានទម្រង់ និងរូបរាងផ្សេងៗគ្នាពេញមួយជីវិតរបស់យើង ហើយនៅដល់ពេលណាមួយការគោរពបូជារបស់យើងសឹងតែមើលមិនឃើញដោយភ្នែក ពីព្រោះយើងបានក្លាយជាអ្វីដែលយើងបានគោរពបូជារួចហើយ។
0 Comments
Leave a Reply. |
AuthorAZAHAR Cambodia Archives
January 2023
Categories |