AZAHAR Cambodia
  • HOME
    • What we do
    • About Us
  • SCHEDULE
    • CLASS DESCRIPTION
    • PRIVATE CLASS
    • PRICE
    • SAFETY ON THE MAT
  • TEACHERS
  • EVENTS
  • TRAININGS
  • PROGRAM
    • PARTNERSHIP
  • BLOG

Where the Heart Is

home
Find Out

អាសាហាកម្ពុជា (យោគៈភ្នំពេញ) បានក្លាយជាសាខាមួយរបស់​ជីវ៉ាមុគទី យោគៈ (Jivamukti Yoga) ជា​ផ្លូវ​ការ​

3/4/2022

0 Comments

 
Picture
ពួកយើង​មាន​ដំណឹងដ៏ល្អមួួយមករំលែកអ្នកទាំងអស់គ្នា។ គិត​ត្រឹម​ថ្ងៃ​ទី ១ ខែ​មេសា ឆ្នាំ២០២២ នេះ អាសាហាកម្ពុជាបានក្លាយជាសាខាមួយរបស់ ​ជីវ៉ាមុគទី យោគៈ ជា​ផ្លូវ​ការ។ ​ជីវ៉ាមុគទី យោគៈ គឺជា​វិធីសាស្ត្រ​ និង​សាលា​មួយដែលមានការទទួលស្គាល់ពីសំណាក់អ្នកអនុវត្តយោគៈជាច្រើន​អំឡុងពេល 38 ឆ្នាំ​ចុង​ក្រោយ​នេះ។​ ហើយឥឡូវនេះស្ទូឌីយ៉ូរបសយើង ដែលមានទីតាំងនៅរាជធានីភ្នំពេញ មានគ្រូ (ជីវ៉ាមុគទី)​ Jivamukti ជាជនជាតិខ្មែរចំនួន 8 នាក់ ដែលកំពុងតែបង្រៀននៅទីនេះផ្ទាល់។

តើ ​ជីវ៉ាមុគទី យោគៈ គឺជាអ្វី?
​ជីវ៉ាមុគទី យោគៈ គឺជាមាគ៌ាឆ្ពោះទៅរកការរួចរំដោះតាមរយៈការផ្សាយសេចក្តីមេត្តាចំពោះសព្វសត្វទាំងអស់។ វិធីសាស្រ្តរបស់ ​ជីវ៉ាមុគទី យោគៈ គឺជារចនាប័ទ្មកម្មសិទ្ធិនៃយោគៈដែលបង្កើតឡើងដោយ David Life និង Sharon Gannon ក្នុងឆ្នាំ ១៩៨៤។

​វាគឺជាការអនុវត្តខាងផ្លូវកាយ សីលធម៌ និង ដួងព្រលឹង ដោយរួមបញ្ចូលគ្នាជាមួយយោគៈ បំលែជាលំហាត់ប្រាណ កាយសម្បទា ដែលមានមូលដ្ឋានផ្តោតលើវីយ៉ាសា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ចំនួនប្រាំគឺៈ សាស្រ្តា (គម្ពីរ) បាកទី (ការបូជា) អហ៊ីមសា (អហិង្សា និង ការមិនបៀតបៀន) ណាដា ( តន្ត្រី) និង ដ្យាណា (សមាធិ) ។ ជីវ៉ាមុគទី យោគៈ ផ្តោតសំខាន់យ៉ាងខ្លាំងផងដែលទៅលើសិទ្ធិរបស់សត្វ ការបរិភោគអាហារបួស បរិស្ថាននិយម និងសកម្មភាពសង្គម។

ពួកយើងសូមអរគុណយ៉ាងជ្រាជ្រៅដែលអ្នកទាំងអស់គ្នាបានគាំទ្រ អាសាហាកម្ពុជា។ យើងសូមសម្ដែងនូវសេចក្ដីសោមន្សរីករាយ ក្នុងការស្វាគមន៍អ្នកទាំងអស់គ្នា ដើម្បីជំរុញបុព្វហេតុវប្បធម៌សន្តិភាពរបស់យើង ហើយយើងនឹង បន្តរផ្ដល់សេវាកម្មជូនអ្នកនិង សហគមន៍របស់យើង។ ប្រសិនបើអ្នកមានសំណួរបន្ថែមអំពីយោគៈ សូមទាក់ទងមកយើងខ្ញុំតាមរយៈ info.cambodia@azaharfoundation.org ឬ ទូរស័ព្ទមកកាន់លេខ (+855) 77 541 975/ 96 800 5976។ ពួកយើងរីករាយក្នុងការជួយសម្រមសម្រួលរាល់តម្រូវការរបស់អ្នក។ ជា​ថ្មី​ម្តង​ទៀត សូម​អរគុណ​ចំពោះ​ការ​ជឿ​ទុក​ចិត្ត​របស់អ្នកទាំងអស់គ្នា។

ផ្ញើរជូននូវសេចក្ដីស្រឡាញ់​រាប់អាន,
ពីក្រុម អាសាហាកម្ពុជា
0 Comments



Leave a Reply.

    Author

    AZAHAR Cambodia

    Archives

    January 2023
    November 2022
    October 2022
    September 2022
    August 2022
    July 2022
    June 2022
    April 2022

    Categories

    All

    RSS Feed

Powered by Create your own unique website with customizable templates.
  • HOME
    • What we do
    • About Us
  • SCHEDULE
    • CLASS DESCRIPTION
    • PRIVATE CLASS
    • PRICE
    • SAFETY ON THE MAT
  • TEACHERS
  • EVENTS
  • TRAININGS
  • PROGRAM
    • PARTNERSHIP
  • BLOG